Showing posts with label Sex and Lifestyle. Show all posts
Showing posts with label Sex and Lifestyle. Show all posts

Friday, April 5, 2013

ក្បាច់​រួមភេទ​ទាំង​៥​ដែល​អាច​ជួយ​អោយ​អ្នក​ឆាប់​មាន​ផ្ទៃពោះ

ការ​មាន​ផ្ទៃពោះ អាចជា​រឿង​ងាយស្រួល​បំផុត សម្រាប់​ដៃគូ​ស្នេហា​មួយ​ចំនួន តែ​ទោះជា​យ៉ាងណាក្តី មាន​ប្តី​ប្រពន្ធ​ខ្លះ អាច​នឹង​ប្រឈម​នឹង​បញ្ហា​អត់​កូន​បាន ដោយសារតែ​មូលហេតុ​ជា​ច្រើន​យ៉ាង រួម​មាន​ផង​ដែរ នូវ​ការ​ចុះខ្សោយ ឬ ដោយសារ​តែ​បរិមាណ​មេ​ជីវិត​ឈ្មោល​មិន​គ្រប់គ្រាន់​។​

នៅក្នុង​ករណី​ ខ្លះទៀត ការ​ខំ​ប្រឹងប្រែង​របស់​អ្នក និង ដៃគូ​គឺ​អាច​ជួយ​ជម្រុញ​អោយ​ភាគី​ខាង​ស្រី​ឆាប់​មាន ទម្ងន់​បាន​។​នៅពេល​ដែល​អ្នក​បាន​ជ្រើសរើស ក្បាច់​រួមភេទ​ដែល​សាក​សម​បំផុត នោះ​វា​នឹង​ជួយ​ធ្វើអោយ មេ​ជីវិត​ឈ្មោល ចេញ​បាន​ល្អ និង ឆាប់​ធ្វើដំណើរ​ទៅកាន់​មាត់ស្បូន​របស់​ស្ត្រី​បាន​យ៉ាង​ល្អ​។​

នេះ​ គឺជា​អ្វី ដែល​យើង​ត្រូវ​ពិចារណា​ពី​អាយុជីវិត​របស់ មេ​ជីវិត​ញី និង មេ​ជីវិត​ឈ្មោល​របស់​អ្នក​ទាំង​ពីរ​។ នៅពេលដែល អូវុល ត្រូវ​បាន​បញ្ចេញ​ពី​អូ​វែ នោះ​វា​នឹង​ធ្វើ​ដំណើរ​ចុះ​មក​ផ្នែក​ខាងក្រោម​នៃ​បំពង់​ដៃ​ស្បូន មកកាន់​តួ​ស្បូន​។ ជាធម្មតា មេ​ជីវិត​ញី ដែល​ត្រូវ​បាន​បញ្ចេញ​នេះ មាន​អាយុ​បានត្រឹមតែ ២៤​ម៉ោង ប៉ុណ្ណោះ ខណៈពេល​ដែល​មេ​ជីវិត​ឈ្មោល អាច​រស់នៅ​ក្នុង​ខ្លួន​ស្ត្រី​បាន​ដល់ ៣ ទៅ ៥​ថ្ងៃ​។ នៅក្នុង​ដំណាក់កាល​នេះ មេ​ជីវិត​ទាំង​ពីរ គួរតែ​អាច​នៅ​ជិត​គ្នា តាម​ដែល​អាច​ទៅរួច នោះ​វា​នឹង​អាច​ជួបគ្នា និង រលាយ​ចូលគ្នា​ក្លាយ​ជា​ស៊ុត​បង្ក​កំណើត​មួយ​បាន ។​

ខណៈពេល ដែល​មនុស្ស​ជាច្រើន នឹង​យល់​ស្រប​ចំពោះ​ស្ថានភាព​នៃ​ការ​រួមភេទ គឺ​មិន​មាន​ទំនាក់ទំនង អ្វី​នឹង​ការ​មាន​ផ្ទៃពោះ​នោះទេ ការពិត​មួយ​ដែល​ត្រូវបាន​គេ​ស​ន្ម​ត់​នោះ​គឺថា ក្បាច់ ឬ ស្ថានភាព​នៃ​ការ​រួមភេទ មួយចំនួន អាច​ជួយ​អោយ​មេ​ជីវិត​ឈ្មោល ជួប​នឹង​មេ​ជីវិត​បាន ក្នុង​រយៈពេល​ខ្លី​បំផុត តាម​ដែល​វា​អាចធ្វើ​បាន ។​

វា ​ជា​ការពិត​ណាស់ នៅពេល​ដែល​ដៃគូ​មួយចំនួន ដែល​មាន​បញ្ហា ឬ ប្រឈម​នឹង​ភាព​ពិបាក នឹង​ការ​មាន​គភ៌​។ ដោយ​ការយល់ឃើញ​ដូចនេះ ស្ថានភាព​ដែល​ល្អ​បំផុត ក្នុង​ការជួយ​អោយ​អ្នក​ឆាប់​មានកូន​នោះ​គឺ ត្រូវ​ចៀសវាង​រាល់​ស្ថានភាព​ណា ដែល​បង្អាក់​ដល់​មេ​ជីវិត​ឈ្មោល ក្នុង​ការ​ទៅ​ជួប​នឹង​មេ​ជីវិត​ញី ដូចជា ក្បាច់​រួមភេទ​ដោយ​ការ​ឈរ​, ការ​អង្គុយ ឬ ក្បាច់​ស្ត្រី​នៅ​ពី​ខាងលើ​ជាដើម​។ ហើយ​កត្តា​មួយ​ផ្សេងទៀត អ្នក​ក៏ត្រូវ​កំណត់​ផងដែរ​នូវ បរិមាណ​នៃ​មេ​ជីវិត​ឈ្មោល  ដែល​ហូរ​ចេញពី​ទ្វារមាស​វិញ ។​

ខាងក្រោម​នេះ គឺជា​ក្បាច់​រួមភេទ​ដែល​អាច​ជួយ​អោយ​អ្នក ឆាប់​មាន​ផ្ទៃពោះ​បាន​៖

១. ក្បាច់​បុរស​នៅ​ពី​លើ​ស្ត្រី ឬ ហៅថា The missionary position ។​វា​ត្រូវ​បាន​គេ​ជឿជាក់ថា ក្បាច់​នេះ អាច​ជួយ​អោយ​ភាគី​ខាង​ស្រី​ឆាប់​មាន​កូន​បាន បាន​យ៉ាង​ល្អ​បំផុត​។ នេះ​ដោយសារ​តែ ស្ថានភាព​នេះ អាច​អោយ​មេ​ជីវិត​ឈ្មោល​ជ្រាបចូល​ទៅបាន​យ៉ាងជ្រៅ ចូលទៅ​ក្នុង​មាត់ស្បូន និង ឆាប់​បាន​ជួប​មេ​ជីវិត​ញី ដែល​នៅ​រង់ចាំ​នៅ​ទីនោះ ។​

២.  ការលើក​ត្រគៀក​របស់​ដៃគូ​ខាង​ស្រី​។ ការតំឡើង ឬ កល់​អោយ​ត្រគាក​របស់​នាង ដោយ​ការប្រើ​ខ្នើយ​កល់​នៅ​ពីក្រោយ​នាង ក៏​អាច​ជួយ​អោយ​មេ​ជីវិត​ឈ្មោល និង មេ​ជីវិត​ញី​ឆាប់​ជួបគ្នា​បានដែរ​។​

៣. ក្បាច់ Doggy-style ដែល​ជា​ស្ថានភាព​មួយ ដែល​ភាគី​ខាង​ប្រុស នៅ​ពីក្រោយ ភាគី​ស្រី នេះ​ក៏​ត្រូវបាន គេ​ជឿជាក់ថា វា​ឆាប់​ជួយ​អោយ​អ្នក​មាន​ផ្ទៃពោះ​បាន​ផង​ដែរ​។ នៅក្នុង​ស្ថានភាព​នេះ មេ​ជីវិត​ឈ្មោល អាច​ធ្វើដំណើរ​បាន​យ៉ាង​ល្អ និង ជិត​ចូល​ទៅ​ដល់​មាត់ស្បូន ដូច្នេះហើយ​ទើប​វា​អាច​បង្កើន​ឱកាស​នៃ​ការ មាន​ផ្ទៃពោះ​បាន យ៉ាង​ល្អ ។​

៤. ​ក្បាច់​ដេក​ចំហៀង ឬ ហៅថា side-by-side ដែល​តម្រូវ​អោយ​អ្នក​ទាំង​ពីរ គេង​រាង​ចំណិត​ត្រសក់​។ ក្បាច់​នេះ អាច​ធ្វើអោយ​មេ​ជីវិត​ឈ្មោល ឆាប់​បាន​ទៅ​ជួប​នឹង​មេ​ជីវិត​ញី​បាន​យ៉ាង​ឆាប់​បំផុត ។​

៥.​ជា​ ចុងក្រោយ​នោះ គឺ​អារម្មណ៍​នៃ​ការ​ដល់​ចំណុច​កំពូល ។ ខណៈពេល​ដែល​ពេល​ខ្លះ វា​គ្មាន​អ្វី​ជាប់​ទាក់ ទង​នឹង ស្ថានភាព​នៃ​ការ​រួមភេទ វា​ក៏​មាន​នូវ​ការស្រាវជ្រាវ​ខ្លះ​បានបង្ហាញ​ថា អារម្មណ៍​នៃ​ការ​ដល់​ចំណុច​កំពូល​របស់​ស្ត្រី ក៏​អាច​ជួយ​នាង អោយ​ឆាប់​មានគភ៌​បាន​ផងដែរ​។ ដោយយោង​តាម​ការសិក្សា​អង្កេត​មួយចំនួន បានបង្ហាញ​ថា អារម្មណ៍​នៃ​ការ​ត្រេកត្រអាល​នេះ អាច​នឹង​ជួយ​រុញច្រាន​អោយ​មេ​ជីវិត​ឈ្មោល ធ្វើដំណើរ​ឡើង​ទៅ​កាន់​មាត់ស្បូន បាន​យ៉ាង​លឿន ។ ហើយ​អ្វី​ដែល​អ្នក​ត្រូវ​ចងចាំ​ចុងក្រោយ​នោះ​គឺ ត្រូវ​ធ្វើ​ចិត្ត​អោយ​សប្បាយ និង រីករាយ​ចំពោះ​ការព្យាយាម​ចង់​បាន​កូន​នេះ ៕​

Thursday, January 24, 2013

មនុស្ស​ចាស់​ដើរ​យក​ខ្យល់​អា​កាស​​15​នា​ទី​​4​ដង​ក្នុង​​​1​ថ្ងៃ​មាន​សុខ​ភាព​ល្អ​




មនុស្សចាស់ដែលចេញដើរជិត​​ដងក្នុងមួយ សប្តាហ៍អាចកាត់បន្ថយ​​អត្រាប្រឈមនឹងការស្លាប់មុនអាយុបានដល់ ៤០ភាគរយដ្បិត  ខ្យល់អាកាសបរិសុទ្ធ និងការហាត់ប្រាណអាចជួយជំរុញកម្លាំងប្រព័ន្ធការពាររាងកាយ ជួយពង្រឹងភាពរឹងមាំដល់ឆ្អឹង ព្រមទាំងកាត់បន្ថយការ​​ធាត់លើសទម្ងន់ ការដើរទៀងទាត់មានន័យន័យថា អាចធ្វើឱ្យសុខភាពរាងកាយល្អប្រសើរកម្លាំងមាំមួន និងបន្ថយហានិភ័យដោយរបួសនានាដែលកើតពីការដួល
បណ្តាអ្នកស្រាវជ្រាវអុីតាលីបាននិយាយថា ដើម្បីទទួលបានអត្ថប្រយោជន៍ដូច​​ខាងលើនេះ គេចាំបាចត្រូវប្រើរយៈពេល១៥នាទី​​ក្នុងការ​​​ដើរមួយលើក ការសិក្សានេះត្រូវបានពិសោធលើអ្នកស្ម័គ្រចិត្តវ័យ៨០ឆ្នាំប្រ មាណ​​​២០០នាក់ដោយប្រើរយៈពេល១០ឆ្នាំ ក្នុងរយៈពេលនោះ​​ ២ក្នុងចំណោមនាក់នៃអ្នកស្ម័គ្រចិត្តបានស្លាប់បាត់បង់ជីវិតនាំ ឱ្យអ្នកស្រាវជ្រាវបានពិនិត្យមើលភាពខុសប្លែកគ្នារវាងអ្នក ស្លាប់និងអ្នកនៅរស់ ជាលទ្ធផលពួកគេបានរាយការ​​ណ៍ថា អ្នកនៅរស់គឺជាក្រុមដែលបានដើរយកខ្យល់អាកាស១៥នាទី​​ដងក្នុង មួយសប្តាហ៍ ខណៈអ្នកស្លាប់គឺជាក្រុមដែលមិនយម់ដើរយកខ្យល់អាកាស់បរិសុទ្ធ ហាត់ប្រាណតិចតួច
ដើរគឺជាទម្រង់នៃការហាត់ប្រាណដ៏ងាយស្រួលមួយ សម្រាប់មនុស្សចាស់ ហើយវាមានប្រសិទ្ធភាពក្នុងការទប់ស្កាត់ជំងឺបេះដូង ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល និងទំនងជា​​ជួយទប់ស្កាត់បុព្វហេតុនៃការស្លាប់ផ្សេងទៀតរបស់ មនុស្សចាស់ផងដែរ

Monday, January 21, 2013

លំ​ហាត់ប្រាណ​5​ប្រ​ភេទ​ជួយ​​ឱ្យ​សុខ​ភាព​បេះ​ដូង​​​​ដើរ​បាន​ល្អ​ប្រសើរ​

គ្រាន់​តែ​ចង់​ធ្វើ​ឱ្យ​សុខ​ភាព​បេះ​ដូង​បាន​ល្អ​ប្រ​ សើរ អស់​លោក​អ្នក​មិន​ចាំ​បាច់​ក្លាយ​ខ្លួន​ជា​អត្ត​ពលិក​ម្នាក់​​ទេ​ ។ ការ​ហាត់​ប្រាណ​ត្រឹម​កម្រិត​មធ្យម​ពិត​ជា​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​ពី​ ជំ​ងឺ​បេះ​ដូង​ និង​ជំ​ងឺ​ផ្សេង​ៗ​ទៀត​បាន​យ៉ាង​ច្រើន​ ។​ ការ​ធ្វើ​សកម្ម​ភាព​រាង​កាយ​ប្រ​ភេទ​ណា​មួយ​ និង​កម្រិត​ណា​មួយ​គឺ​សុទ្ធ​តែ​ផ្តល់​អត្ថ​ប្រ​យោជន៍​ដល់​សុខ​ភាព​ជា​ទូ​ទៅ ។ ខាង​ក្រោម​នេះ​ជា​លំ​ហាត់​ប្រាណ​៥​ប្រ​ភេទ​ដែល​អ្នក​ជំ​នាញ​អះ​អាង​ថា ផ្តល់​អត្ថ​ប្រ​យោជន៍​ច្រើន​​ដល់​បេះ​ដូង ៖
១- ដើរ​ញាប់យ៉ាង​តិច​២២​នា​ទី​ក្នុង​មួយ​ថ្ងៃ៖


ពិត ​ណាស់​ មនុស្ស​លោក​កើត​មក​ត្រូវ​តែ​ចេះ​ដើរ ។ មិន​ថា​ជា​អ្នក​ធ្វើ​ដំណើរ​នៅ​លើផ្លូវ​ ឬ​នៅ​កន្លែង​ណា​មួយ​ទេ ការ​ដើរ​ញាប់​ក្នុង​ដំណើរ​ប្រ​ញាប់​ប្រ​ញាល់​គឺ​ជា​មធ្យោ​បាន​ពី​ធម្ម​ជាតិ​ មួយ​ធ្វើឱ្យ​ល្អ​ប្រ​សើរ​ដល់​សុខ​ភាព​រាង​កាយ ។
ចូរ​ជ្រើស​យក​ស្បែក​ជើង ​ស​ម​រម្យ​ដែលផ្តល់​ភាព​ងាយ​ស្រួល​ដល់​ប្រ​អប់​ជើង​របស់​អ្នក ។ បើ​ទោះ​ណា​មាន​មតិ​ខ្លះ​យល់​ថា ការ​ដើរ​របៀប​លំ​ហែ​ប្រ​សើរ​ជាង​ការ​អង្គុយ​មួយ​កន្លែង​ក្តី ប៉ុន្តែ​ដើម្បី​ទទួល​បាន​អត្ថ​ប្រ​យោជន៍​ ជា​ពិ​សេស​ធ្វើ​ឱ្យ​រាង​កាយ​មាន​សកម្ម​ភាព​មធ្យម​ អ្នក​គួរ​ដើរ​ឱ្យ​បាន​លឿន ។​
២- រត់​យ៉ាង​តិច​១៥​នា​ទី ចំនួន​៥ថ្ងៃ​ក្នុង​១សប្តាហ៍ ៖
បើ ​ទោះ​ណា​វា​ពិ​បាក​ជាង​ការ​ដើរ ប៉ុន្តែ​ការរត់​គឺ​ជាសកម្ម​ភាព​រាង​កាយ​ផ្តល់​អត្ថ​ប្រយោជន៍​​ដល់​បេះ​ដូង​ មួយ​ផ្សេង​ទៀត​ដែល​គ្រប់​រាង​កាយ​មនុស្ស​ទទួល​យក​បាន ។​ បន្ថែម​ពី​លើ​នេះ​ទៀត វា​ជា​មធ្យោ​បាយ​ល្អ​មួយ​ជួយ​ដុត​បំផ្លាញ​កាឡូរី​( បើ​អ្នក​មាន​ជាង​៧០​គី​ឡូ​ក្រាម​រត់​ចម្ងាយ​១គីឡូ​ម៉ែត្រ​កន្លះ​អាច​ដុត​បំ​ ផ្លាញ​កាឡូ​រី​បាន​១០០) ។​ 
ចូរ​ដើរ​ញាប់​សិន​ ហើយ​បន្ទាប់​មក​រត់​១ទៅ​២​នា​ទី​រៀង​រាល់​ការ​ដើរ​ញាប់​៥​នា​ទី (សម្រាប់​​​​អ្នក​ទើប​ចាប់​ផ្តើម​រត់​ដំ​បូង) ។​ នៅ​ពេល​ស៊ាំ​​នឹង​ការ​ហត់​ហើយ អ្នក​អាច​បង្កើន​នា​ទី​រត់​រហូត​មិន​ចាំ​បាច់​ឈប់​ដើរ ។
៣- ហែល​ទឹក ៖
​អាង​ហែល​ទឹក​អាច​ ជា​ទី​កន្លែ​ង​ដ៏​ល្អ​មួយ​ជួយ​ដល់​សុខ​ភាព​អ្នក​ ។ វា​មិន​ត្រឹម​តែ​ជួយ​ឱ្យ​សុខ​ភាព​បេះ​ដូង​បាន​ល្អ​ទេ តែ​ថែម​ទាំង​ជួយ​ឱ្យ​ចង្វាក់​បេះ​ដូង​ដើរ​ទៀង​ទាត់​ទៀត​ផង ។ បន្ថែម​ពី​នេះ​ទៀត ជួយ​កែ​លំ​អ​កម្លាំង​សាច់​ដុំ ហើយ​វា​រឹតតែ​ល្អ​សម្រាប់​អ្នក​ដែល​មាន​បញ្ហា​សន្លាក់​មិន​អាច​ហាត់​ប្រាណ​ រត់​ ឬ​ដើរ​បាន ។
៤- ជិះ​កង់ ៖
វា​ជា​ប្រ​ភេទ​លំ​ ហាត់​ប្រាណ​ដែល​អ្នក​អាច​ធ្វើ​លើ​ផ្លូវ​ថ្នល់ ឬ​នៅ​ក្នុង​ក្លឹប​ ។ ក្រៅ​ពី​ផ្តល់​អត្ថ​ប្រ​យោជន៍​ដល់​បេះ​ដូង ជិះ​កង់​មិន​បាន​ផ្តល់​ផល​អា​ក្រក់​ដល់​សន្លាក់​នោះ​ទេ ។​ វា​ជា​លំ​ហាត់​ប្រាណ​សម​រម្យ​សម្រាប់​អ្នក​មិន​សូវ​មាន​ពេល​ទំនេរ​ដ្បិត​ការ ​ជិះ​កង់​ចេញ​ពី​កន្លែង​ធ្វើ​ការ​ទៅ​​ផ្ទះ​អាច​ចាត់​ទុក​ជា​ការ​ហាត់​ប្រាណ​ បាន ។​
៥- ធ្វើ​លំ​ហាត់​ប្រាណអ៊ែរ៉ូ​ប៊ិក ៖
​ លំ​ហាត់​ប្រាណ​នេះ​(​ភាគ​ច្រើន​សម្រាប់​មនុស្ស​ស្រី​)​ក្រៅ​ពី​ជួយ​ធ្វើ​ឱ្យ ​សុខ​ភាព​បេះ​ដូង​របស់​អ្នក​​បាន​ល្អ​ប្រ​សើរ​ វា​ក៏​អាច​ជួយ​ឱ្យ​សាច់​ដុំ​មាន​កម្លាំង​មាំ​មួន​ផង​ដែរ ។ ប៉ុន្តែ​សូម​ពិគ្រោះ​ជា​មួយ​គ្រូ​ពេទ្យ​ជា​មុន​សិន​ដើម្បី​ធ្វើឱ្យ​ប្រា​កដ​ ថា លំ​ហាត់​មួយ​ណា​សម​រម្យ​នឹង​អា​យុ​ លក្ខខណ្ឌ​សុខ​ភាព​រាង​កាយ​របស់​អ្នក ៕   

​សំ​ឡឹង​មើល​ដើម​ទ្រូង​ស្ត្រី​ជួយ​បង្កើន​សុខ​ភាព​បេះ​ដូង​និង​អា​យុ​បុ​រស​បាន​5​ឆ្នាំ​

តាម​ការ​សិក្សា​មួយ​របស់​អា​ល្លឺ​ម៉ង់​បាន​អះ​អាង​ថា ដើម​ទ្រូង​ដ៏​ទ្រលុក​ទ្រ​លន់​មួយ​គូ​របស់​ស្ត្រី​គឺ​ជា​ឱសថ​យ៉ាង​ស័ក្តិ​ សិទ្ធិជួយ​ព្យា​បាល​ជំ​ងឺ​​បុរស​បាន ។ ​ការ​សិក្សា​បាន​រក​ឃើញ​ថា បណ្តា​បុ​រស​ដែល​សំ​ឡឹង​មើល​ដើម​ទ្រូង​ស្ត្រី​ជា​ប្រ​ចាំ​ សម្ពាធ​ឈាម​ថយ​ចុះ​​ចង្វាក់​បេះ​ដូង​ក៏​ថយ​ចុះ ​ហើយ​កាត់​បន្ថយ​​បាន​នូវ​ការ​កើត​ជំ​ងឺ​បេះ​ដូង ។
វេជ្ជ​បណ្ឌិត Karen Weatherbyអ្នក​និ​ពន្ធ​អត្ថ​បទ​សិក្សា​បញ្ជាក់​ថា សំឡឹង​មើល​ដើម​ទ្រូង​ស្ត្រី​គឺ​ពិត​ជា​សកម្ម​ភាព​ប្រ​កប​ដោយ​សុខ​ភាព​ដែល​ អាច​ប្រ​កួត​ប្រ​ជែងជា​មួយ​​ការ​ហាត់​ប្រាណ​បាន ។ ​ក្រៅ​ពី​នេះ​ វា​អាច​ជួយ​ឱ្យ​បុ​រស​មាន​អា​យុ​វែង​បាន​៥​ឆ្នាំ​ទៀត​ផង ។
​លោក​វេជ្ជ​ បណ្ឌិត Karen Weatherbyបាន​បញ្ជាក់​បន្ថែម​ថា ការ​មើល​ដើម​ទ្រូង​ស្ត្រី​ត្រឹម​តែ​១០​នា​ទី​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ​គឺ​ ស្មើ​នឹង​ការ​ហាត់​ប្រាណ​៣០​នា​ទី ។
អំ​ឡុង​ការ​សិក្សា​ អ្នក​វិទ្យាសាស្ត្រ​បាន​ពិ​សោធ​​លើ​បុ​រស​វ័យ​ចាប់​ពី​៤០​ឆ្នាំ​​​ចំ​នួន​៥​ រយ​នាក់​និង​ប្រើ​ពេល​៥​ឆ្នាំដោយ​អ្នក​ស្ម័គ្រ​ពិ​សោធន៍​ត្រូវ​បែង​ចែក​ជា​២ ​ក្រុម ។ មួយ​ក្រុម​មិន​ឱ្យ​មើល​ដើម​ទ្រូង​ស្ត្រី​រយៈ​ពេល​ពេញ​៥ឆ្នាំ ខណៈ​មួយ​ក្រុម​ផ្សេង​ទៀត​ត្រូវ​គេតម្រូវ​ឱ្យ​មើល​រាល់​ថ្ងៃ ។ ជា​លទ្ធផល​ក្រុម​ដែល​មើល​ដើម​ទ្រូង​ស្ត្រី​រាល់​ថ្ងៃ​ សុខ​ភាព​ផ្លូវ​ចិត្ត​របស់​ពួក​គេ​បាន​ល្អ​ប្រ​សើរ​ជាង​ក្រុម​ដែល​មិន​បាន​ មើល។ជា​ការ​សន្និ​ដ្ឋាន​ចុង​ក្រោយ​ ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​សុំ​ឱ្យ​បុ​រស​គួរ​សំ​ឡឹង​មើល​ដើម​ទ្រូង​ស្ត្រី ​យ៉ាង​ហោច​ណាស់​១០​នា​ទី​ក្នុង​មួយ​ថ្ងៃ ៕   

Thursday, January 17, 2013

អូរ៉ាល់សិច និងការឆ្លងមេរោគអេដស៍

តាមការឲ្យដឹងពីវេជ្ជបណ្ឌិត ការរួមភេទពិតជាអាចធ្វើឱ្យមានការឆ្លងជម្ងឺកាមរោគ ឬជម្ងឺឆ្លងតាមផ្លូវភេទ ជាពិសេសមេរោគអេដស៍។ ចំពោះការរួមភេទដែលមិនមានការស៊កបញ្ចូលលិង្គទៅក្នុងទ្វារមាស។ ចំពោះការរួមភេទដោយគ្រាន់តែមានការប្រើមាត់នោះ មិនមានការឆ្លងមេរោគអេដស៍ទេ ហើយបើមានក៏មានតិចតួចបំផុត។
ចំពោះជម្ងឺកាមរោគផ្សេងទៀតមិនប្រាកដថាមិនឆ្លងនោះទេ ជាអាទិជម្ងឺរើម ឬរោគផ្សិតជាដើម។ ចង់និយាយថាបើបុរសឬស្ដ្រីមានរោគណាមួយអាចចម្លងគ្នាទៅវិញទៅមក បុរសអាចចម្លងទៅស្ដ្រី ស្ដ្រីក៏អាចចម្លងមកបុរសវិញដែរ។
អ្វីដែលសំខាន់បំផុតនោះគឺប្រភេទតេស្ដឈាមឯណោះវិញទេ សព្វថ្ងៃនេះមានប្រភេទនៃការធ្វើតេស្ដឈាមជាច្រើន។ ការធ្វើ តេស្ដគោល២ប្រភេទ គឺការធ្វើតេស្ដរកអង្គបដិបក្ខប្រាណប្រឆាំងមេរោគអេដស៍(Anti-HIV antibody, EliSA) និងការស្វែងរកមេរោគអេដស៍(HIV PCR)។
តេស្ដឈាមរកអង្គបដិបក្ខប្រាណ អាចរកឃើញនៅក្នុងឈាមចាប់ពីថ្ងៃទី២១ ក្រោយការប៉ះពាល់ការឆ្លង។ នៅរយៈពេល៣ខែតេស្ដអាចមើលឃើញភាគច្រើនលើសលប់ ហើយធានាថាច្បាស់១០០% លើសពីរយៈពេល៦ខែទៅ។
រីឯតេស្ដរកមេរោគអេដស៍ផ្ទាល់តែម្ដង ជាទូទៅអាចចាប់មើលឃើញចាប់ពី១សប្ដាហ៍(៧ថ្ងៃ)ទៅ តេស្ដនេះមិនសូវប្រើប្រាស់សម្រាប់ ការធ្វើតេស្ដបញ្ជាក់ការផ្ទុកមេរោគអេដស៍នោះទេ ជាទូទៅប្រើសម្រាប់តែករណីកុមារទើបនឹងសម្រាល៕

ការរួមភេទពេលមានផ្ទៃពោះ​​​អាចធ្វើបានធម្មតា

តាមការឲ្យដឹងពីវេជ្ជបណ្ឌិត រហូតមកដល់សព្វថ្ងៃ ការរួមភេទពេលតាំងគភ៌(ពេលមានផ្ទៃពោះ)នៅតែជារឿងចម្រូងចម្រាស់ ជាពិសេសទំនាក់ទំនងផ្លូវភេទក្នុងរឿងប្ដីប្រពន្ធ។ ការរួមភេទអាចធ្វើបានធម្មតា តែទៅតាមល័ក្ខខ័ណ្ឌត្រឹមត្រូវ។
តាមការអង្កេតបានបង្ហាញ ថាមានស្ដ្រីប្រមាណជា៥០ភាគរយ ដែលគ្រែងរអាលថាការរួមភេទបង្កគ្រោះថ្នាក់ដល់គភ៌ ឬផ្ទៃពោះ។ ថ្មីៗនេះ ការសិក្សាមួយនៅកាណាដា បានបង្ហាញថាប្ដីប្រពន្ធជាច្រើនគូមានបញ្ហានៅពេលរួមភេទ ក្នុងកំឡុងពេលមានផ្ទៃពោះ។
អាយុរបស់គភ៌មិនមានទំនាក់ទំនងទៅនឹងចំនួនដងនៃការរួមភេទនោះឡើយ។ មានន័យថាការរួមភេទមិនកាត់បន្ថយអាយុនៃគភ៌ ឬធ្វើឱ្យកើតកូនមិនគ្រប់ខែនោះឡើយ។ ហើយក៏មានការទាក់ទងគ្នារវាងសកម្មភាពផ្លូវភេទ និងគ្រោះបង្កការកើតកូនមិនគ្រប់ខែនោះដែរ។
សរុបសេចក្ដីមកអាចនិយាយបានថាកាលណាគភ៌វិវឌ្ឍន៍ទៅធម្មតា សកម្មភាពផ្លូវភេទ ឬការរួមភេទក៏អាចប្រព្រឹត្ដិទៅជាធម្មតាដែរ។ បើមានបញ្ហាអ្វីកើតមានឡើង សូមសាកសួរយោបល់អ្នកជំនាញ៕

លំ​ហាត់ប្រាណ សម្រាប់​អ្នកជំងឺ Parkinson’s

ជំងឺ Parkinson’s កើតមាន​នៅពេល​ដែល​កោសិកា​នៃ​សសៃប្រសាទ ងាប់ ឬ ត្រូវ​បាន​ចុះ​ខ្សោយ នៅ​ត្រង់​តំបន់​ណាមួយ នៃ​ខួរក្បាល ដែល​វា​ត្រូវ​បាន​គេ​ហៅថា substantia nigra ។ កោសិកា​ទាំងនេះ បាន​ធ្វើ​ការផលិត ដូ​ប៉ា​មីន ( dopamine ) ដែល​ជា​សារ​ជាតិគីមី​ម្យ៉ាង ជា​ធម្មតា​វា​ជួយ​ដល់ ការសម្របសម្រួល​របស់ សាច់ដុំ​រាងកាយ និង មុខងារ​នៃ​ការ​ធ្វើ​ចលនា​។ នៅ​ពេល​មួយ​ដែល ៨០​ភាគរយ នៃ​ដូ​ប៉ា​មីន ធ្វើ​ការផលិត​នូវ កោសិកា​ដែល​ត្រូវបាន​បំផ្លាញ នោះ​រោគសញ្ញា​ផ្នែក​រាងកាយ នៃ​ជំងឺ Parkinson’s ចាប់ផ្តើម​សម្តែង​ចេញ​ដោយ​ខ្លួន​វា មាន​ដូច​ជា​ការ​ញ័រ​, ធ្វើ​ចលនា​បាន​យឺតៗ​, មាន​ភាព​តឹង ណែន និង មាន​ភាព​ពិបាក​ក្នុង​ការរក្សា​លំនឹង​រាងកាយ​។ ជំងឺ​នេះ គឺ​មាន​ការវិវត្តន៍​កាន់តែ​អាក្រក់​ឡើងៗ ហើយ​អ្នកជំងឺ​ដែល​មាន​ជំងឺ​នេះ ក្នុងដំណាក់កាល​ក្រោយមកទៀត គឺ​អាច​នឹង​ដួល​បាន​យ៉ាង​ងាយ​។​

​នា​ពេល​ ចុង​ក្រោយ ការបាត់បង់​នូវ ការគ្រប់គ្រង​នៃ​ការ​ធ្វើ​ចលនា​បាន​ជា​ធម្មតា គឺ​អាច​ធ្វើអោយ​អ្នក ជំងឺ​ពិបាក ក្នុងការ​ធ្វើ​នូវ​សកម្មភាព​នៃ​ការងារ​ប្រចាំថ្ងៃ មានដូចជា ការ​ស្លៀកពាក់​ជាដើម​។ ទោះបីជា​ជំងឺ Parkinson’s អាច​ធ្វើអោយ​អ្នកជំងឺ​ពិការ​បាន តែ​វា​ហាក់​នឹងមិន​ធ្វើអោយ​អាយុកាល​របស់​ពួកគេ​ខ្លី​នោះទេ ។ រោគសញ្ញា អាច​មាន​សភាព​ប្រែប្រួល​មិន​ទៀងទាត់​ពី មួយ​ម៉ោង ទៅ​មួយ​ម៉ោង ឬ ពីមួយថ្ងៃ ទៅមួយថ្ងៃ ដូច្នេះ​អ្នក​ត្រូវ​ឈប់ និង សម្រាក ប្រសិនបើ​អ្នក​មាន​អារម្មណ៍​ថា​អស់កម្លាំង នៅក្នុង​ពេល​ណាមួយ ដែល​អ្នក​កំពុង​ធ្វើការ​ហាត់ប្រាណ ។​

​ហេតុអ្វី​បាន​ជា​ការ​ហាត់ប្រាណ អាច​ជួយ​អ្នក​បាន​?

​ ការ​ហាត់ប្រាណ​គឺ​មិនអាច កែប្រែ​នូវ​រោគសញ្ញា​របស់​ជំងឺ Parkinson’s នេះ​បាន​ទេ ប៉ុន្តែ​វា​នឹង​អាចជួយ អ្នកជំងឺ​ក្នុង​ការរក្សា​នូវ មុខងារ​នូវ​ចលនា​ជា​ឯករាជ្យ​របស់​ពួកគេ​បាន​។ ក្រុម​អ្នក​សិក្សា​ស្រាវជ្រាវ នៃ​មន្ទីរ ពេទ្យ និង មន្ទីរ​ព្យាបាល​នៅ​សកល​វិទ្យាល័យ ឡូ​វ៉ា បាន​ធ្វើ​ការសិក្សា​ទៅលើ មុខងារ​របស់ ភាព​សមសួន នៃ ស​សៃឈាម​បេះដូង នៅក្នុង​ជំងឺ Parkinson’s ហើយ​ពួកគេ​បាន​រកឃើញថា អ្នកជំងឺ​ដែល​មាន សុខភាព​បេះដូង​ល្អ គឺ​អាច​ធ្វើ​បាន​ល្អប្រសើរ​ក្នុងការ​ធ្វើ តេស្ត​សាកល្បង​នូវ​មុខងារ និង ចលនា​នៃ​រាង កាយ ជាង​អ្នកជំងឺ​ដែល​មិនសូវមាន​សុខភាព​បេះដូង​មាំ​ទាំ នេះ​ដោយ​មិន​គិត​ទៅលើ​កត្តា​អាយុ និង សភាព​ធ្ងន់ធ្ងរ​របស់​អ្នកជំងឺ​ឡើយ​។​

​ ការធ្វើ​លំ​ហាត់ប្រាណ គឺ​អាច​ជម្រុញ​អោយ​សាច់ដុំ មាន​ភាពរឹងមាំ​,​មាន​លំនឹង​, បត់បែន​បាន​ល្អ និង អាច​មាន​សម្តត្ថភាព​ក្នុង​ការដើរ​បាន​យ៉ាង​មាន​សុវត្ថិភា​ព និង អាច​បន្ត​ធ្វើ​បាន​នូវ​សកម្មភាព​ជា​ប្រចាំ​ថ្ងៃ បាន​។  វា​ក៏​អាច​ជួយ​បាន​ផងដែរ ដល់​រោគសញ្ញា​ដទៃទៀត នៃ​ជំងឺ Parkinson’s  រួមមាន​ដូចជា​៖ ការ​ទល់ លាមក​, បញ្ហា​ក្នុង​ការ​គេង​លក់ និង ភាព​ថប់​បារម្ភ ឬ ការធ្លាក់​ទឹកចិត្ត​។ ប្រភេទ​នៃ​លំ​ហាត់ប្រាណ ដែល ល្អ​បំផុត​សម្រាប់​អ្នក គឺ​អាស្រ័យ​ទៅលើ​រោគសញ្ញា​, កម្រិត​នៃ​ភាព​សមសួន និង សុខភាព​ជា​ទូទៅ​របស់ អ្នកជំងឺ​។ ការធ្វើ​លំ​ហាត់ប្រាណ​នៅ​ក្នុង​ទឹក គឺ​មាន​ភាពងាយស្រួល​ចំពោះ​សន្លាក់ ដែល​វា​មិនសូវ​តម្រូវ អោយមាន​នូវ សម្តត្ថភាព​ក្នុង​ការរក្សា​លំនឹង និង ជួយ​កាត់បន្ថយ​នូវ​អារម្មណ៍ នៃ​ការភ័យខ្លាច​ដួល ។ 
​លំ​ហាត់ប្រាណ ដែល​អាច​ជួយ​ទាញ​សន្ធឹង​ចុង​អវៈយវៈ  តាមរយៈ​ការធ្វើ​ចលនា​អោយ​បាន​ពេញលេញ គឺ​ត្រូវបាន​ជម្រុញ​អោយ​អ្នកជំងឺ អនុវត្ត​ជា​ពិសេស​។ មាន​អ្នកជំងឺ Parkinson’s បាន​យល់ឃើញថា ការ​ធ្វើ​ចលនា ដែល​បាន​អនុវត្ត​តាម​វិធីសាស្ត្រ នៃ​លំ​ហាត់ប្រាណ Feldenkrais ដែល​ជា​ទម្រង់​នៃ​ការ តាំង​សមាធិ និង មិនសូវ​មាន​ការប៉ះទង្គិច​ខ្ពស់  គឺ​អាច​ធ្វើអោយ​ភាពបត់បែន លំនឹង និង សុខមាលភាព ផ្លូវចិត្ត​របស់​ពួកគេ មាន​ភាព​ប្រសើរ​ជាង​មុន​បាន​។​

​សកម្មភាព​ដែល​សាក​សម​បំផុត​មាន​៖
  • លំ​ហាត់ប្រាណ ក្នុង​ការរក្សា​លំនឹង​។​
  • លំ​ហាត់ប្រាណ​បែប​ថៃ​ឈិ​។​
  • លំ​ហាត់ប្រាណ បែប​គី​ហ្គុ​ង​។​
  • ការ​ទាញ​សន្ធឹង​សាច់ដុំ​។​
  • ការដើរ​។​
  • ការ​ធាក់​កង់ ដោយ​ប្រើ​ម៉ាស៊ីន​។​
  • លំ​ហាត់ប្រាណ នៅក្នុង​ទឹក​។​
  • លំ​ហាត់ប្រាណ បែប​យូ​ហ្គា​។​
  • ការធ្វើ​កិច្ចការ នៅក្នុង​សួនច្បារ​។​
  • លំ​ហាត់ប្រាណ Feldenkrais ។​
តើ​អ្នក​គួរ​ធ្វើ​វា អោយបាន​ញឹកញាប់​ប៉ុណ្ណា ?

  • ​ធ្វើការ​កណត់​គោលដៅ យ៉ាងហោចណាស់ អោយបាន ១៥​នាទី នៃ​លំ​ហាត់ប្រាណ​ក្នុងការ ទាញ សន្ធឹង​សាច់ដុំ និង រក្សា​លំនឹង​អោយបាន​ជា​រៀងរាល់ថ្ងៃ ។ នឹង​បន្ត​ធ្វើ​ជា​បន្តិច​ម្តងៗ អោយបាន ដល់ ៤០ ទៅ ៦០​នាទី អោយបាន ៥​ថ្ងៃ ក្នុង​មួយ​សប្តាហ៍ ។ ប្រសិនបើ​អាច​ទៅរួច ធ្វើការ​ផ្លាស់ប្តូរ នូវ​លំ​ហាត់ប្រាណ​ផ្សេងៗ​គ្នា​មាន​ដូចជា  លំ​ហាត់ប្រាណ​បែប​ថៃ​ឈិ​, គី​ហ្គុ​ង , ការដើរ​,​ការ​ធាក់​កង់ ឬ លំ​ហាត់ប្រាណ នៅក្នុង​ទឹក​ជាដើម​។​
  • រួម​បញ្ចូល​ជាមួយ​នឹង​ការ​កម្តៅ​សាច់ដុំ ក្នុង​រយៈពេល ១០​នាទី មុនពេល​ចាប់ផ្តើម និង បញ្ចប់ ដោយ​ការ​បន្ធូរ​សាច់ដុំ ក្នុង​រយៈពេល ១០​នាទី​ទៀត មាន​ដូច​ជា​ការ ដើរ​ចុះ​ឡើង​នៅ​ត្រង់​កន្លែង ណាមួយ ឬ យោល​ដៃ​អ្នក​ចុះ​ឡើងៗ ។ ប្រសិនបើ​ពេល​ណាមួយ អ្នក​កើត​មាន​នូវ​អារម្មណ៍ មិន​មាន​ផាសុក នោះ​អ្នក​ត្រូវ​ឈប់ និង ធ្វើការ​សម្រាក​។​
  • ប្រសិនបើ​អ្នក​រងគ្រោះ​ពី​ការ​អស់កម្លាំង ព្យាយាម​ធ្វើការ​ហាត់ប្រាណ​ជាដំបូង នៅក្នុង​ពេល​ព្រឹក​។​
  • លំ​ហាត់ប្រាណ​បែប គី​ហ្គុ​ង គឺជា​ការអនុវត្តន៍​ក្នុង​កម្រិត​ស្រាល ថ្ន​មៗ និង មាន​ភាព​សាក​សម បំផុត​សម្រាប់​អ្នកជំងឺ Parkinson’s ៕

មធ្យោបាយ​ហាត់ប្រាណ​ក្រោយ​សម្រាលកូន​រួច​

ស្ត្រី​ជា​ច្រើន​ចង់​មាន​រាង​ស្អាត​ក្រោយពី​ពួកគេ​បាន​សម្រាលកូន​រួច ប៉ុន្តែ​វា​ត្រូវការ​ចំណាយពេល មួយរយៈ ដល់​ខ្លួន​របស់​អ្នក​សម្រាប់​ការ​ត្រឡប់​មក​ដូចដើម​វិញ​។​
American Council on Exercise បាន​បង្ហាញ​ពី​មធ្យោបាយ​មួយចំនួន​ដូចខាងក្រោម​៖
  • សូម​និយាយ​ទៅកាន់​គ្រូពេទ្យ​របស់​អ្នក​ថា​តើ​នៅពេល​ដែល​អ្នកមាន​សុវត្ថិភាព​ក្នុង​ការធ្វើ​លំ​ហាត់ប្រាណ​សារជាថ្មី​
  • សូម​ចាប់ផ្តើម​ធ្វើ​លំ​ហាត់ប្រាណ​, បង្កើន​រយៈពេល​នៃ​ការធ្វើ​លំ​ហាត់ប្រាណ និង​កម្រិត​នៃ​ការធ្វើ​លំ​ហាត់ប្រាណ​ម្តង​បន្តិចៗ​
  • ផឹកទឹក​អោយបាន​ច្រើន ហើយ​ជៀសវាង​ពី​ការ​អស់កម្លាំង​ជ្រុល​
  • ទ្រ​ពោះ និង​សុដន់​របស់​អ្នក​នៅ​ពេល​ដែល​អ្នក​ធ្វើ​លំ​ហាត់ប្រាណ​
  • ញ៉ាំ​អាហារ​ដែល​ផ្តល់​នូវ​សុខភាព និង​មាន​ស្ថេរភាព​
  • កំណត់​គោលដៅ អោយបាន​ច្បាស់លាស់ និង ត្រូវធ្វើ​កាលវិភាគ​នៃ​ការធ្វើ​លំ​ហាត់ប្រាណ​របស់​អ្នក ដោយ​អាស្រ័យ​ទៅលើ​ប្រភេទ​នៃ​ការ​សម្រាល​ដែល​អ្នក​បាន​ធ្វើ និង សុខភាព​ទូទៅ​របស់​អ្នក​។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​អំពី​បញ្ហា​នេះ​៕

Twitter Delicious Facebook Digg Stumbleupon Favorites More